ស្វែងរកអត្ថបទ

Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

ថ្ងៃស្អែកប្រកាសចូលកាន់មុខតំណែង អភិបាល គណៈអភិបាល ខេត្ត ព្រះវិហារ លោក គឹម រិទ្ធី ជំនួស លោក ប្រាក់ សុវណ្ណ...

 


(ខេត្តព្រះវិហារ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។


យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត។


លោក គីម រិទ្ធី គឺជាអតីត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភះឆ្នាំ២០២២ ទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជម្រាបជូន អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ស្តីពីការរៀ

បចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាល ,អភិបាលរង នៃគណៈអភបាលខេត្តព្រះវិហារ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ នៅសាលប្រជុំខេត្តព្រះវិហារ។ លោក គីម រិទ្ធី នឹងត្រូវប្រកាសចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីដឹកនាំរដ្ឋបាលខេត្តព្រះវិហារ បន្តពីលោក ប្រាក់ សុវណ្ណ។


នៅក្នុងពិធីនោះទៀត សម្តេចក្រឡាហោម ស ខេង ក៏នឹងត្រូវប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជាច្រើនរូបទៀត ផងដែរ៕



ឡើងអត្ថបទនៅ: August 03, 2022 | ប្រភេទ:

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM លើកទី៥៥


 នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ ដោយមានចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។




លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ ដល់ នាយ នាយរងអាវុធហត្ថ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២ នាពេលខាងមុខនេះ។





ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកជាថ្មីទៀតដល់សមាជិកក្រោមឱវាទទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី ដែលកំពុងកើតមានឡើង គឺឆ្លងលឿន ឆ្លងរហ័ស ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ការណែនាំ របស់ក្រសួងសុខាភិបាល គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់៕





ឡើងអត្ថបទនៅ: July 28, 2022 | ប្រភេទ:

យកកាំបិតចុងស្រួចប្រលែងលេងជាមួយប្រពន្ធ ជ្រុលដៃចាក់ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ

ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីរបស់ខ្លួនយកកាំបិតចុងស្រួច ចាក់ត្រូវផ្លោកនោមបណ្ដាល​ឲ្យកកឈាមស្លាប់មុន​ពេល​បញ្ជូនដល់មន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ នា​វេលា​ម៉ោង​២០​និង​៤៦​នាទី ​នៅ​ចំណុច​ផ្ទះ​ចាំ​ចម្ការ​ម្រេច​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី។​ 

 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ នី សែន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​មា​ន​ស្រុកកំណើត​រស់នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ​ខ​ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ 

 

ចំណែកបុរសជាប្ដីមានឈ្មោះ ឡាយ ហៀ​ង អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ មា​នទី​លំនៅ​បច្ចុប្បន្នក្នុង​ភូមិ​-​ឃុំ​កើតហេតុ​។ តាមចម្លើយសារភាព​របស់​ជ​នដៃដល់ជាប្ដីបានសារភាពថា មុនពេល​កើតហេតុ​ខ្លួន​បាន​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ សួន (អ្នកជិតខាង) បន្ទាប់មក​ក៏​ត្រឡប់មកផ្ទះ​វិញ ។ 

 

ពេលមកដល់​ផ្ទះ​ឃើញប្រពន្ធ​កំពុងដាំបាយ​ក៏បាន​បបួល​ផឹកស្រា​ជាមួយគ្នា ​ពេល​ផឹកស្រា​រួច​ប្រពន្ធ​ចូលដេក​ក្នុង​មុង​មុន។​ ជនដៃដល់បានបន្ថែមថា ពេលនោះខ្លួនបាន​យក​កាំបិត​ចិតបន្លែ​មក​ចិត​ផ្លែ​ត្របែក​ហូប ហើយ​ក៏បាន​និយាយ​លេងសើច​ឆ្លងឆ្លើយ​គ្នា​ជាមួយ​ប្រពន្ធ បន្ទាប់មក​ខ្លួន​ក៏បាន​យក​កាំបិត​ចិតបន្លែ​ទៅ​ចាក់​លលេង​ក៏​ជ្រុលដៃ​ដល់ទី​ជម្រៅ​កកឈាម​នៅក្នុង​ខ្លួន​ បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​មុនពេល​បញ្ជូន​មកដល់​មណ្ឌ​ល​សុខភាព។

 

​ តាម​កាពិ​និត្យ​របស់​សមត្ថកិច្ច​ ជន​សង្ស័យជា​ប្តី​បាន​ចាក់​ត្រង់​ពោះ​ ធ្លាយដល់​ផ្លោក​នោម ​និង​បណ្តាល​កកឈាម​ក្នុង​ពោះ​ស្លាប់​បាត់បង់​ជីវិត​ ក្រៅពីនោះ​ពុំមាន​ស្លាកស្នាម ឬ​រងរបួស​នៅ​កន្លែង​ផ្សេង​ទៀតឡើយ។​ 

 

ជនសង្ស័យជា​ប្តី​ត្រូវបាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ចាត់ការតាម​នីតិវិធីច្បាប់៕

 


 

ឡើងអត្ថបទនៅ: December 11, 2021 | ប្រភេទ:

លោក សុខ ពេញវុធ អភិបាលខណ្ឌដួនពេញ អញ្ជើញចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ៨០គ្រួសារ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថៃ្ងទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរង គ្រោះដោយសារអគ្គីភ័យ ចំនួន ៨០គ្រួសារ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណ រាជាយស្ម័យាន។ អំណោយប្រគល់ជូនរួមមាន៖ ១•អង្គចំនួន០១បាវ ២•ទឹកបរិសុទ្ធចំនួន០១កេស ៣•មីចំនួន០១កេស ៤•ទឹកស៊ីអ៉ីវ ចំនួន ០១យួរ ៥•ទឹកត្រី ចំនួន០១យួរ ៦•ត្រីខចំនួន០១យួរ ៧•តង់ចំនួន០១ ៨•ថវិកាចំនួន៥០,០០០រៀល។ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនដែលបានរងគ្រោះសំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរ៕

 







 

ឡើងអត្ថបទនៅ: December 11, 2021 | ប្រភេទ: