ស្វែងរកអត្ថបទ

Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត នៅក្នុងបុរី

 


នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ 


សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕

ឡើងអត្ថបទនៅ: August 16, 2022 | ប្រភេទ:

ក្រុមចោរឆក់ ០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖

១-ឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

២-ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

៣-ឈ្មោះ យេន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរលក់ដូរ ស្រុកកំណើត ខេត្តកំពត ទីលំនៅបច្ចុប្បន្ន ភូមិទួលពពែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។



សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ អាវុធហត្ថខណ្ឌកំបូល និងអាវុធហត្ថស្រុកអង្គស្នួល បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចមាត់ស្ទឹង ភូមិប្រាំបីមុំ ស្រុកអង្គស្នួល ខេត្តកណ្តាល យកមកធ្វើការសាកសួរ។ ក្រោមវិធានការជំនាញជនសង្ស័យទាំងបីនាក់ខាងលើបានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន និងបក្ខពួកផ្សេងទៀត បានចូលរួមធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ពិតប្រាកដមែន។ បក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ចំណែកវត្ថុតាងទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០៣ឆ្នាំមកហើយ។

ជនសង្ស័យ ទឹម ពុធសំណាង ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេលជាង២ឆ្នាំ៕



ឡើងអត្ថបទនៅ: January 27, 2022 | ប្រភេទ:

ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៦ អណ្ដូង ជូនតាមរយៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ថ្ងៃច័ន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៦ អណ្ដូង ជូនបងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាតតាមរយៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង។ 

 

ដោយមានការអញ្ជើញចូលរួមដោយលោក លី មីណា អភិបាល នៃគណៈអភិបាល ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីចូលរួមប្រគល់អណ្ដូងទឹក ជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាសប្រចាំថ្ងៃ សម្រាប់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ស្ថិតក្នុង ឃុំអូរស្វាយ(ចំនួន៣) ស្រុកបុរីអូរស្វាយសែនជ័យ ស្រុកថាឡាបរីវ៉ាត់ (ចំនួន២) និង ក្រុងស្ទឹងត្រែង សង្កាត់សាមគ្គី (ចំនួន១)ខេត្តស្ទឹងត្រែង ៕ 

 

សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ហើយឯកឧត្តមបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ។







 

ឡើងអត្ថបទនៅ: December 13, 2021 | ប្រភេទ:

ឯកឧត្ដម ដួង តារា អញ្ជើញនាំយកអំណោយចុះចែកជូនពលរដ្ឋ ២០០គ្រួសារ!!!

ខេត្ដស្វាយរៀង៖នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

 ពិធីនេះមានការសហការរៀបចំឡើងដោយលោក សោម សុធា អគ្គនាយកគម្រោងអចនព្រទ្យភូមិមរតក ក្រុងស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដមសុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

 

 អំណោយដែលប្រជាពលរដ្ឋទទួលបាន គឺក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ឯកឧត្ដម ដួង តារា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា អនុវត្តវិធានការ៣កុំនិង៣ការពារបានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។ 

 

ឯកឧត្ដម បានថ្លែងបន្តថា កត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

 

លោក សោម សុធា ក៏បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ដួង តារា ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង នាថ្ងៃនេះហើយទាំងនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍៕

 






 

ឡើងអត្ថបទនៅ: December 12, 2021 | ប្រភេទ:

ជនចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន 320នាក់ ក្នុងក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល

ជនចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន ៣២០នាក់ ក្នុងក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ​ឯកឧត្តម​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងឯកឧត្ដម កឹម បុរី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សិត្បូ ព្រមទាំងសហការរី និងមន្ត្រីរាជការ បានចែក​អាវរងា​ ​ភួយ​ ​និង​ស្បៀងអាហារមួយចំនួន ​ដល់ប្រជា​ពលរដ្ឋ​ចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន៣២០នាក់​ ​មកពីសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

 

​ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែក​អំណោយ​នេះ​ធ្វើឡើង​ ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេច អគ្គសេនាបតីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ​ត្រូវយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ក្នុង​ពេល​មាន​ធាតុអាកាស​ត្រជាក់​ចូល​មកដល់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ ​និង​សុវត្ថិភាព​ក្នុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។

 

​ ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត។ ឯកឧត្ដមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ 

 

ឯកឧត្តមក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។ 

 

​បើ​យោង​តាម​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​បានឱ្យ​ដឹង​ថា​ ​អាកាសធាតុ​ត្រជាក់​នឹង​បន្ត​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ហើយអាកាសធាតុ​ត្រជាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​តំបន់​នានា​ក្នុង​ប្រទេស​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​១​៥​ ​អង្សា​រ​សេ​។​ 

 

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣២០នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ និងថវិកា៥ម៉ឺនរៀល។ 

 




 

ឡើងអត្ថបទនៅ: December 11, 2021 | ប្រភេទ: